មន្ទីរទេសចរណ៍ Da Nang ផ្អាកការទទួលភ្ញៀវទេសចរ មកកាន់ទីក្រុងក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០

ហេតុដូច្នេះ នៅទូទាំងទីក្រុងបានផ្អាក រាល់ព្រឹត្តិការណ៍ធំៗទាំងអស់ មិនប្រមូលផ្តុំមនុស្សច្រើនជាង ៣០ នាក់នៅតាម ទីសាធារណៈ ក្រៅកន្លែងធ្វើការ សាលារៀន និងមន្ទីរពេទ្យ រក្សាចម្ងាយយ៉ាងតិច ០១ ម៉ែត្រពេលទាក់ទងគ្នា និងផ្អាកការទទួលភ្ញៀវទេសចរមកកាន់ទីក្រុង Da Nang ក្នុងរយៈពេល ១៤ ថ្ងៃ។

នៅថ្ងៃដដែលមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង Da Nang បានចេញផ្សាយឯកសារ ស្តីពីការបិទសាលាមត្តេយ្យ គ្រឹះស្ថានអប់រំទូទៅ និងមជ្ឈមណ្ឌលភាសាបរទេសទាំងអស់ចាប់ពីម៉ោង១រសៀលថ្ងៃទី២៦ខែកក្កដា រហូតដល់ពេលមានការជូនដំណឹងថ្មី។ សម្រាប់សាកលវិទ្យាល័យឯកជនក្នុងក្រុង មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងបានណែនាំឱ្យមានការតាមដានយ៉ាងដិតដល់ នូវស្ថានភាពកម្មាភិបាល សាស្ត្រា ចារ្យនិងនិស្សិតនៅក្រៅខេត្ត និងណែនាំសិស្សឱ្យអនុវត្តបទបញ្ញត្តិយ៉ាងតឹងរឹងស្តីពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕