លោកស្រី ទ្រីញ ធី ទូ អាញសមាជិការសភា គណៈប្រតិភូខេត្តឡឹម ដុង |
យោងតាមលោកស្រី ទ្រីញ ធី ទូ អាញ សមាជិការសភា គណៈ ប្រតិភូខេត្ត ឡឹមដុង វៀតណាមកំពុងចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរថាមពលយ៉ាងស៊ីជម្រៅ ខណៈពេលដែលតម្រូវការសម្រាប់សន្តិសុខថាមពល ការកាត់បន្ថយការបំភាយឧស្ម័ន និងការរក្សាកំណើនខ្ពស់កំពុងក្លាយជារឿងបន្ទាន់កាន់តែខ្លាំងឡើង។ ដូច្នេះ ការអភិវឌ្ឍថាម ពលនុយក្លេអ៊ែរម៉ូឌុលខ្នាតតូច (SMR) គឺជាទិសដៅដែលសមស្របសម្រាប់លក្ខខណ្ឌរបស់វៀតណាម។
“វិស័យនេះតម្រូវឱ្យមានធនធានច្រើន បច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់រយៈពេលវែង។ ប្រសិនបើមានតែការពឹងផ្អែកទាំងស្រុងលើថវិការដ្ឋ គឺនឹងមិនបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មនុយក្លេអ៊ែរទំនើបនោះទេ។ ការកៀរគរសហគ្រាសរដ្ឋ និងសហគ្រាសឯកជននឹងជួយធ្វើពិពិធកម្មធនធាន ចែករំលែកហានិភ័យ និងលើកកម្ពស់ការច្នៃប្រឌិត”។
មានការឯកភាពគ្នាថា ការជ្រើសរើសបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរម៉ូឌុលខ្នាតតូច នៅក្នុងរយៈពេលបច្ចុប្បន្នគឺសមស្រប ប៉ុន្តែ ការអភិវឌ្ឍ SMR ត្រូវតែភ្ជាប់ជាមួយលក្ខខណ្ឌដូចជា៖ សុវត្ថិភាព - ការទទួលខុសត្រូវ - តម្លាភាព។ ការលើកទឹកចិត្តសហគ្រាសឱ្យចូលរួមមិនមានន័យថា "ការបើកចំហទាំងស្រុង" នោះទេ ប៉ុន្តែរដ្ឋត្រូវតែដើរតួនាទីនាំមុខ។
លោកស្រី ង្វៀន ធី ឡាន - នាយិកាបណ្ឌិត្យសភាកសិកម្មវៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី ៨ ខែធ្នូ។ រូបថត៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា |
សមាជិការសភា ង្វៀន ធី ឡាន គណៈប្រតិភូទីក្រុងហាណូយ បានឲ្យដឹងថា៖ “គោលដៅនៅចំពោះមុខ សំខាន់គឺបម្រើការស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាបន្តិចម្តងៗ ប៉ុន្តែយើងមិនអាចរំពឹងថា នឹងមានប្រសិទ្ធភាពសេដ្ឋកិច្ចរយៈពេលខ្លីភ្លាមៗនោះទេ។ នៅពេលដែលវៀតណាមបានប្រមូលផ្តុំបទពិសោធន៍គ្រប់គ្រាន់ គ្រប់គ្រងសុវត្ថិភាពបានល្អ បំពេញក្របខ័ណ្ឌច្បាប់ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល នោះយើងអាចពង្រីកមាត្រដ្ឋានបន្តិចម្តងៗ។ ផែនទីបង្ហាញផ្លូវពីម៉ូឌុលតូចៗ ទៅម៉ូឌុលធំៗគឺស្របនឹងការអនុវត្តអន្តរជាតិ និងលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាម”។
សមាជិកសភាជាច្រើនរូបក៏បានយល់ស្របផងដែរថា ការលើកទឹកចិត្តអាជីវកម្មឱ្យស្រាវជ្រាវ និងវិនិយោគលើ SMR ក៏មានន័យថា ការបើកឱកាសដើម្បីបង្កើតឧស្សាហកម្មផលិតម៉ូឌុលក្នុងស្រុក បង្កើតការងារដែលមានគុណភាពខ្ពស់ និងលើកកម្ពស់តួនាទីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃនុយក្លេអ៊ែរសកល៕


