ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Pham Sao Mai។ (រូបថត៖ VOV) |
លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានឲ្យដឹងថា ក្នុងដំណើរបំពេញទស្សន កិច្ចលើកនេះ លោកនាយករដ្ឋមន្ត្រី លី ឈាំង នឹងមានជំនួបពិភាក្សាការងារ ជំនួប សវនាការសំខាន់ៗជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយក រដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន។ ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃភាគីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការ ដើម្បីបន្តអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដែលសម្រេចបានរវាងថ្នាក់ដឹកនាំកំពូលនៃ បក្សទាំងពីរ និងប្រទេសទាំងពីរ តាមនោះពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត។ ក្នុងនោះ នាយករដ្ឋមន្ត្រីទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីវិធានការជាក់លាក់ ការ ជំរុញនិងលើកកំពស់ប្រសិទ្ធភាព និងគុណភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីនាំកិច្ច សហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង ស៊ីជម្រៅ សម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

