លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហាអំពីការងារតាក់តែងច្បាប់។ (រូបថត៖ VGP) |
បើតាមលោកនាយករដ្ឋមន្ត្រី ខ្លឹមសារទាំង ៨ ដែលត្រូវបានពិចារណាក្នុងកិច្ចប្រជុំលើកនេះ គឺមានលក្ខណៈចម្រុះ វិសាលភាពទូលំទូលាយ និងគ្របដណ្ដប់លើមុខសញ្ញាជាច្រើន។ ដោយហេតុនេះ សមាជិករដ្ឋាភិបាលត្រូវផ្តោតបញ្ញា សុក្រិតច្បាប់ជាបន្ទាន់ ដើម្បីដាក់ជូនរដ្ឋសភា តាមនីតិវិធីត្រឹមត្រូវ ពេលវេលា និងធានាគុណភាព។ ដោយ សង្កត់ធ្ងន់លើសារៈសំខាន់នៃការងារតាក់តែងច្បាប់ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំស្ថាប័នស្មើក្រសួង ត្រូវដឹកនាំដោយផ្ទាល់; រៀបចំធនធាន និង បុគ្គលិកដែលមានសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងសម្រាប់ការងារតាក់តែង សុក្រិត ច្បាប់និងស្ថាប័ន៕

