លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវអញ្ជើញជាអធិបតីពិធីជប់លៀងជូនអង្គទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងរួមចំណែកបន្ថែមទៀតដល់សន្តិ ភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនិងការដោះស្រាយបញ្ហាសកលរួម រួមចំណែក កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌ សមធម៌ និងផ្អែកលើច្បាប់អន្តរ ជាតិ បម្រើផលប្រយោជន៍រួមរបស់មនុស្សជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយ ផលបំផុតសម្រាប់ឯកអគ្គរដ្ឋទូត និងប្រធានអង្គការអន្តរជាតិប្រចាំនៅវៀតណាម ដើម្បី មិនត្រឹមតែបំពេញភារកិច្ចរបស់ខ្លួនបានល្អប៉ុណ្ណោះទេ ថែមទាំងកាន់តែស្រឡាញ់ទឹកដី និងប្រជាជនវៀតណាមថែមទៀត ហើយ ចាត់ទុកប្រទេសវៀតណាមជាផ្ទះទីពីរ របស់ខ្លួន តាមនោះរួមដៃគ្នាកសាងផ្ទះនោះឱ្យកាន់តែសម្បូររុងរឿង សុភមង្គល និងអភិវឌ្ឍន៍ជាមួយគ្នា៕

