មានវត្តមាននៅឃុំ Tam Da និង Van An ស្រុក Yen Phong ខេត្ត Bac Ninh និងឃុំ Tien Son និង Van Ha ខេត្ត Bac Giang លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកទឹកចិត្តប្រជាជនក្នុងឃុំ ហើយស្នើអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរ ផ្លាស់ទីប្រជាពលរដ្ឋទៅកាន់កន្លែងមានសុវត្ថិភាព មិនទុកឲ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារ សម្លៀកបំពាក់ ឬកន្លែងស្នាក់នៅ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យដឹកជញ្ជូន ជាបន្ទាន់ស្បៀងអាហារ អាហារស្ងួត មីកញ្ចប់ សម្ភារៈប្រើប្រាស់ ទឹកស្អាត... ដើម្បីផ្តល់ ជូនប្រជាពលរដ្ឋនៅតំបន់ដែលត្រូវដាច់ពីគេក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំការងារទប់ទល់នឹងទឹកជំនន់នៅទីរួមខេត្ត Viet Yen ខេត្ត Bac Giang។ (រូបថត៖ VOV) |

