នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅសន្និសីទ។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថា រដ្ឋធានីក៏ត្រូវកៀរគរកម្លាំងចម្រុះ ទាញយកសក្តានុពល និងគុណសម្បត្តិប្រកបដោយប្រសិទ្ធភាព រួមផ្សំជាមួយធនធានជាតិ និងអន្តរជាតិ ដើម្បីបន្តកសាង និងអភិវឌ្ឍន៍រដ្ឋធានី ហើយទន្ទឹមនឹងនោះ បង្កើតកម្លាំង ចលករសម្រាប់តំបន់រដ្ឋធានី តំបន់ដីសណ្ដទន្លេក្រហម តំបន់សេដ្ឋកិច្ចសំខាន់ភាគខាង ជើង និងប្រទេសទាំងមូល; មានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយតំបន់ និងពិភព លោក ស្មើនឹងរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍នានាក្នុងតំបន់៕

