លោកឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការយោធា មជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោក Zhang Youxia សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិន។ (រូបថត៖ VOV) |
រីឯខ្លួនវិញ អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Zhang Youxia បានអះអាងថា ចិនគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូសហប្រតិ បត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោកបានមានប្រសាសន៍ ថា សកម្មភាពដែលកងទ័ពនៃប្រទេសទាំងពីរបានដាក់ពង្រាយនាពេលថ្មីៗនេះ បាន ចូលរួមចំណែកក្នុងការអនុវត្តយ៉ាងជាក់ស្ដែងនូវការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕

