លោក Édouard Philippe អតីតនាយករដ្ឋមន្ត្រីបារាំងនិងជាអភិបាលក្រុង Le Havre ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ (រូបថត៖ VNA) |
ចំណែកឯខ្លួនវិញ លោកអភិបាលក្រុង Edouard Philippe បានសម្តែងការកោតសរសើរ ចំពោះទឹកដី មនុស្សវៀតណាម និងលោកប្រធានហូជីមិញ; មានការចាប់អារម្មណ៍ ចំពោះសកម្មភាពរស់រវើក និងល្បឿនអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់វៀតណាម ហើយថែមទាំងមានបំណង ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Le Havre និងមូលដ្ឋាននានារបស់វៀតណាម លើវិស័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; លើកទឹកចិត្ត សហគ្រាសបារាំង ជំរុញការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យជាប្រៀប ខ្លាំងរបស់ទីក្រុង។ ក្នុងតួនាទីជាប្រធានសមាគមកំពង់ផែសមុទ្រអន្តរជាតិ រួមជាមួយ ឧត្តមភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ការដំឡើងនាវា និងទេសចរណ៍សមុទ្រ នោះ... លោកអភិបាលក្រុង Le Havre បានអះអាងថានឹងគាំទ្រការតភ្ជាប់កំពង់ផែវៀត ណាមជាមួយប្រព័ន្ធកំពង់ផែពិភពលោក៕

