លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី។ (រូបថត៖ PTI) |
អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមនឹងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិកនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា; សង្ឃឹមថា ឥណ្ឌានឹងបន្តគាំទ្រគោល ជំហរជាគោលការណ៍ និងមជ្ឈភាពរបស់អាស៊ាន ជួយអាស៊ានក្នុងការកសាងសហ គមន៍ ក៏ដូចជាសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បានឲ្យដឹងថា ឥណ្ឌានឹងបន្តជំរុញខ្លាំងគោល នយោបាយ "ធ្វើសកម្មភាពឆ្ពោះទៅបូព៌ា" តាមនោះជំរុញទំនាក់ទំនងឲ្យកាន់តែជិត ស្និត និងមានប្រសិទ្ធភាពជាមួយអាស៊ាន និងវៀតណាម ជាពិសេសលើវិស័យដែល មានការយកចិត្តទុកដាក់ដូចគ្នា ឬជាប្រៀបខ្លាំងរបស់ភាគីទាំងពីរដូចជា៖ ការតភ្ជាប់ ឌីជីថល សេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ថាមពលកកើត ឡើងវិញ និងសន្តិសុខដែនសមុទ្រ៕

