ទិដ្ឋភាពនៃសន្និបាត។ (រូបថត៖ TTXVN) |
លោកអគ្គលេខាបក្ស To Lam៖ ធានាឲ្យស្ថាប័ននានាក្រោយការរៀបចំ អាចប្រតិបត្តិការភ្លាមៗ ដោយគ្មានការរំខាន
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅទីស្នាក់ការគណៈ កម្មាធិការមជ្ឈិមបក្ស ទីក្រុង ហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានអញ្ជើញជាអធិបតីក្នុងសន្និបាតគណៈលេខាមជ្ឈិមបក្ស ដើម្បីវាយតំលៃពីការ អនុវត្តសារាចរណ៍របស់គណៈលេខាអំពីការរៀបចំបុណ្យតេតឆ្នាំ ២០២៥; ដឹកនាំ ភារកិច្ចសំខាន់ៗមួយចំនួនរបស់មជ្ឈិម និងគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ នាពេលខាងមុខ។

