លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក លោក Milos Vystrcil។ (រូបថត៖ nhandan.vn) |
លោកប្រធានព្រឹទ្ធសភាឆែកបានសម្តែងការឯកភាពខ្ពស់ចំពោះទិសដៅសហប្រតិបត្តិការដែលបានលើកឡើងដោយអគ្គលេខាបក្សវៀតណាម ដោយបញ្ជាក់ថា លោក និងព្រឹទ្ធសភានៃសាធារណរដ្ឋឆែកនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម គាំទ្ររដ្ឋាភិបាល បណ្ដាក្រសួង ផ្នែក និងមូលដ្ឋានក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកជាមួយវៀតណាម។ ដោយឈរលើស្មារតីនោះ ព្រឹទ្ធសភានៃសាធារណរដ្ឋឆែកត្រៀមខ្លួនជាស្រេច ចលនាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ឲ្យផ្តល់ សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ៕

