លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំ។ (រូបថត៖ VOV)

នៅក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យខេត្ត Ca Mau បន្តពន្លឿនការបង្ហើយគម្រោងអភិវឌ្ឍន៍បណ្ដុំកោះ Hon Khoai ឱ្យមានការរីកចម្រើនខ្លាំងក្លាផ្នែកសេដ្ឋកិច្ច រឹងមាំផ្នែកការពារជាតិ-សន្តិសុខ។ ក្នុងការអនុវត្ត ចាំបាច់ត្រូវយកចិត្តទុកដាក់ពិសេសចំពោះប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម ការពារបរិស្ថានអេកូឡូស៊ីនៃព្រៃឈើ សមុទ្រ កោះ ធានាការអភិវឌ្ឍប្រកបដោយចីរភាព; សុក្រិតជាជំហានៗនូវខ្សែផ្លូវតភ្ជាប់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម តំបន់ទីក្រុង តំបន់ឡូជីស្ទិកកំពង់ផែសមុទ្រ តំបន់មុខងារដែលភ្ជាប់ជាមួយកំពង់ផែ Hon Khoai និងអាកាសយានដ្ឋាន Ca Mau។

ទាក់ទងនឹងគម្រោងកោះ Hon Khoai លោកអគ្គលេខាបក្សបានអះអាងថា កោះ Hon Khoai គឺជាគម្រោងជាតិយុទ្ធសាស្ត្រ ដែលជាការបោះជំហានទៅមុខរបស់ប្រទេសវៀតណាមសម្បូរទៅដោយសេចក្ដីប្រាថ្នា និងភាពខ្លួនទីពឹងខ្លួន។ ការសាងសង់គម្រោងកោះ Hon Khoai មិនត្រឹមតែជាការកសាងកំពង់ផែប៉ុណ្ណោះទេ ថែមទាំងជាកន្លែងឈរជើងរបស់ប្រទេសជាតិនៅលើមហាសមុទ្រ; មិនត្រឹមតែបើកផ្លូវទៅកាន់កោះប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវសម្រាប់អនាគតរបស់ប្រទេសវៀតណាមទៀតផង។ ដូច្នេះ លោកអគ្គលេខាបក្សបានស្នើឱ្យកងកម្លាំងទាំងអស់ប្តេជ្ញាចិត្តសម្រេចហួសពីគោលដៅដែលបានដាក់ចេញ៕