អំបុកពិសេសរបស់ទីក្រុងហាណូយត្រូវបានដាក់តាំងបង្ហាញនៅស្តង់អាស៊ាន (រូបថត៖ VOV) |
ភាពសម្បូរបែបនិងភាពចម្រុះនៃម្ហូបអាហារវៀតណាម និងអន្តរជាតិដែលបានឧទ្ទេសនាមនៅតាមស្តង់នានា បានធ្វើឱ្យអ្នកទទួលទានអាហារជាច្រើនពេញចិត្តនៅពេលមកទស្សនាមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ២០២៥។ អ្នកស្រី ឡេ ធិ ប៊ិច ង៉ា នៅទីក្រុងហាណូយ បានចែករំលែកថា៖ “កម្មវិធីនេះពិតជាអស្ចារ្យណាស់! មានស្តង់ម្ហូប ទាំងរបស់វៀតណាម និងប្រទេសដទៃទៀត។ ខ្ញុំគិតថា គួរតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាជនវៀត ណាម ជាពិសេសទីក្រុងហាណូយ អាចរីករាយជាមួយម្ហូបអាហារនៃប្រទេសដទៃទៀត ក៏ដូចជាប្រទេសវៀតណាមផងដែរ”។
មហោស្រពវប្បធម៌ម្ហូបអាហារឆ្នាំនេះ បានទាក់ទាញការចូលរួមពីស្តង់ចំនួន ១២៨ មកពីស្ថានទូតចំនួន ៥០ ទីភ្នាក់ងារការបរទេសក្នុងស្រុកចំនួន ២០ អង្គភាពចំនួន ៨ ចំណុះក្រសួងការបរទេស អាជីវកម្ម និងអង្គការអន្តរជាតិជាច្រើន។ ព្រឹត្តិការណ៍នេះបានក្លាយជានិមិត្តរូបនៃការផ្លាស់ប្តូរវប្បធម៌ ការចែករំលែក និងសាមគ្គីភាពអន្តរជាតិ៕

