ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការផ្ទុះជំងឺកូវីដ ១៩ នៅតែជាសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ចំនួន ២៣៥.១៥៦ នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន ៩.៣១៦.២០៥ ករណី។ នៅថ្ងៃទី ៣០ ខែតុលាសហរដ្ឋអាមេរិកបានបន្តមានអ្នកឆ្លងថ្មីខ្ពស់បំផុតដោយក្នុងមួយថ្ងៃមានការឆ្លងថ្មីជាង ៩៤.១២៥ នាក់ក្នុងរយៈពេល ២៤ ម៉ោង។

បន្ទាប់ពីអាមេរិកគឺឥណ្ឌានិងប្រេស៊ីល។

បើពិនិត្យតាមតំបន់នីមួយៗ អាស៊ីគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយមានករណីឆ្លងជាង ១៣.៥ លាននាក់ ដែលក្នុងនោះ ២៤១.៥៤១ នាក់បានស្លាប់។

បន្ទាប់គឺអាមេរិកខាងជើង ដែលមានករណីឆ្លងជាង ១១,១ លាននាក់ ក្នុងនោះ ៣៥០.៩៦២ នាក់បានស្លាប់។

អឺរ៉ុបបានកត់ត្រាករណីឆ្លងជំងឺជាង ៩,៧ លានករណី ដែលក្នុងនោះមាន ២៦៣.០៩០ នាក់បានស្លាប់និងកំពុងអនុវត្តនូវវិធានការណ៍តឹងរឹងជាច្រើន ដូចជាបំរាមគោចរនិងបិទផ្លូវទ្រង់ទ្រាយធំ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺដ៏កាច់សាហាវនេះ៕