នេះជាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងរង្វង់មួយថ្ងៃចាប់ពីថ្ងៃទី២៧ កក្កដា មក លើសពីនេះទៅទៀត ចំនួនអ្នកស្លាប់នៅអាមេរិកក៏បានកើន ឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល២ខែកន្លងមក ហើយកើន១ម៉ឺននាក់ បន្ថែមទៀតក្នុងរយៈពេល១១ថ្ងៃកន្លងមកផងដែរ។
ក្នុងពេលជាមួយគ្នានោះ ចំនួនករណីឆ្លងថ្មីក៏បានកើនឡើងយ៉ាងខ្លាំង នៅរដ្ឋ Arizona California Floria និង Texas ដែលធ្វើឲ្យមន្ទីរពេទ្យហួស ចំណុះ។ សភាពការណ៍នេះធ្វើឲ្យរដ្ឋផ្សេងៗជាច្រើនត្រូវពិចារណាឡើង វិញនូវផែនការបើកសេដ្ឋកិច្ចដែលកំពុងត្រូវរិតត្បឹតក្នុងខែមីនានិងខែមេសា ដើម្បីរាំងស្កាត់ការរីករាលដាលរបស់វីរុស៕
