នាយករដ្ឋមន្ត្រី លោគ ហ្វាម មិញជីញ ថ្លែងនៅវេទិកាសេដ្ឋកិច្ចវៀតណាម-អាល់ហ្សេរី។ រូបថត៖ Lai Hoa/VOV

ថ្លែងទៅកាន់គណៈប្រតិភូជិត ៥០០ នាក់ ដែលតំណាងឱ្យទីភ្នាក់ងាររដ្ឋាភិបាលនិងសហគ្រាសអាល់ហ្សេរី និងវៀតណាម ដែលចូលរួមក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាម និងអាល់ហ្សេរីមានសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន ហើយក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រដែលទើបបង្កើតឡើងរវាងប្រទេសទាំងពីរ នឹងបើកចេញឱកាសថ្មី និងអំណោយផលជាងសម្រាប់កិច្ចសហប្រតិបត្តិការទាំងនេះ។ នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិនិយោគិនវៀតណាម ផ្តោតការវិនិយោគនៅប្រទេសអាល់ហ្សេរីលើវិស័យថាមពល ជាពិសេសវាយោអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ; បន្តពង្រីកផលិតកម្មគីមីឥន្ធនៈ ដែលក្នុងនោះ Petrovietnam ត្រូវបន្តវិនិយោគដើម្បីនាំចេញទៅកាន់ប្រទេសដទៃទៀត។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ Viettel Group សហប្រតិបត្តិការជាមួយដៃគូអាល់ហ្សេរី ដើម្បីផលិតឧបករណ៍ 5G និង 6Gផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ "យើងអាចវិនិយោគនៅប្រទេសអាល់ហ្សេរី ចាប់ពីការដាំដុះតែរហូតដល់ការផលិតបន្ទះឈីប 5G។ ដីធ្លី និងធនធានរបស់អាល់ហ្សេរី ជាមួយនឹងភាពវៃឆ្លាតរបស់ប្រជាជនអាល់ហ្សេរី រួមជាមួយនឹងភាពវៃឆ្លាតរបស់ប្រជាជនវៀតណាម ចំណងសាមគ្គីភាព ឯកភាព ការគាំទ្រគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រ បច្ចុប្បន្ន និងនាពេលអនាគត យើងប្រែក្លាយធនធានធម្មជាតិរបស់អាល់ហ្សេរីទៅជាទ្រព្យសម្បត្តិនិងសម្ភារៈសម្រាប់ប្រជាជនអាល់ហ្សេរី ហើយបន្ទាប់មកគឺប្រជាជនវៀតណាម"។

នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ច។ រូបថត៖ Lai Hoa/VOV

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Sifi Ghrieb បានឲ្យដឹងថា ដោយមាន GDP ជាង ២៦០ ពាន់លានដុល្លារអាមេរិក ដែលធំជាងគេទីបីនៅទ្វីបអាហ្វ្រិក សម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសប្រេងរ៉ែនិងឧស្ម័ន ប្រទេសអាល់ហ្សេរីបានកំណត់ការផ្លាស់ប្តូរនិងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ដូច្នេះហើយ មានបំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងវិស័យបច្ចេកវិទ្យា កសិកម្ម ការផ្លាស់ប្តូរឌីជីថល ថាមពល ប្រេងនិងឧស្ម័ន ឱសថ ជំរុញទេសចរណ៍ ហើយទន្ទឹមនឹងនោះ កសាងគំរូសហប្រតិបត្តិការត្រីភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង៕

គណប្រតិភូចូលរួមវេទិកា។ រូបថត៖ Lai Hoa/VOV