នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ និងភរិយា បានចាកចេញពីប្រទេសអាល់ហ្សេរី ទៅកាន់អាហ្វ្រិកខាងត្បូង ចាប់ផ្តើមដំណើរចូលរួមកិច្ចប្រជុំកំពូល G២០ (រូបថត៖ Duong Giang/TTXVN )

មុននេះនាសៀលថ្ងៃទី ២០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅរដ្ឋធានីអាល់ហ្សេ ប្រទេសអាល់ហ្សេរី នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញ និងភរិយា បានអញ្ជើញទៅទស្សនាសហព័ន្ធវ៉ូវីណាម (Vovinam)។ អញ្ជលញចូលរួមទស្សនាការសម្តែង Vovinam របស់ក្រុមជម្រើសជាតិ Vovinam អាល់ហ្សេរី និងអត្តពលិកនៃសហព័ន្ធវ៉ូវីណាមនៅអាល់ហ្សេរី នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានថ្លែងអំណរគុណដល់មិត្តភក្តិអាល់ហ្សេរីនិងអត្តពលិក Vovinam ចំនួន ៣១.០០០ នាក់នៅអាល់ហ្សេរី ដែលមិនត្រឹមតែបង្ហាញពីស្មារតីដ៏ថ្លៃថ្នូរនៃស្មារតីកីឡា និងសុខភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពោរពេញដោយក្តីស្រឡាញ់ពិសេសចំពោះប្រទេស ប្រជាជនវៀតណាមនិងវ៉ូវីណាមផងដែរ។

សូមគូសបញ្ជាក់ថា នៅក្នុងប្រទេសអាល់ហ្សេរី បច្ចុប្បន្នមានក្លឹប Vovinam រាប់រយដែលមានទីតាំងនៅ ៣៧/៥៨ ខេត្ត និងទីក្រុងទូទាំងប្រទេស; ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនសិស្ស ក្បាច់ គុនច្រើនជាងគេ ទីពីរបន្ទាប់ពីវៀតណាម៕