នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ចេញដំណើរទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៤៤ និង៤៥។ (រូបថត៖ VGP) |
ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់អាស៊ាន ការចូលរួម និងការ រួមចំណែករបស់វៀតណាមក្នុងអាស៊ាននាពេលថ្មីៗនេះគឺ៖ ម្ចាស់ការអនុវត្តន៍ ចូលរួម យ៉ាងជាក់ស្ដែង និងការរួមចំណែកដោយស្មោះស្ម័គ្រ។ វៀតណាមបានអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវចំណុចស្នូលនិងអាទិភាពដែលបានស្នើដោយប្រទេសឡាវក្នុង នាមជាប្រធានអាស៊ាន; ចូលរួមជាមួយប្រទេសផ្សេងទៀតខិតខំប្រឹងប្រែងដើម្បីបង្ហើយ ផែនការឆ្នាំ ២០២៥ និងកសាងយុទ្ធសាស្រ្តសហប្រតិបត្តិការរហូតដល់ឆ្នាំ ២០៤៥; រួមជាមួយប្រទេសដទៃទៀតពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ានក្នុងបរិបទបច្ចុប្បន្ននៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនាពេលបច្ចុប្បន្ន៕

