ទន្ទឹមនឹងនោះ លោកស្នើឱ្យឯកអគ្គរដ្ឋទូតប៉ាណាម៉ាប្រចាំនៅវ៉ាស៊ីនតោន បដិសេធជាផ្លូវការនូវសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ប្រទេសម្ចាស់ផ្ទះទាក់ទងនឹងបញ្ហានេះ។
មុននោះ នៅលើបណ្តាញសង្គម X ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសថា "រដ្ឋាភិបាលប៉ាណាម៉ាបានយល់ព្រមមិនឲ្យបង់ប្រាក់សម្រាប់នាវាចម្បាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលឆ្លងកាត់ព្រែកប៉ាណាម៉ា" ។ ACP បានបដិសេធសេចក្តីថ្លែងការណ៍នេះដោយបញ្ជាក់ថា មិនមានការផ្លាស់ប្តូរទាក់ទងនឹងថ្លៃសេវា ឬសិទ្ធិឆ្លងកាត់ព្រែកប៉ាណាម៉ានោះទេ។
ក្នុងថ្ងៃដដែល ប្រធានាធិបតីប៉ាណាម៉ា លោក Mulino បានប្រកាសថា ប៉ាណាម៉ាបានដកខ្លួនជាផ្លូវការពីគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់ និងផ្លូវ របស់ចិន (BRI)។ ស្ថានទូតប៉ាណាម៉ានៅទីក្រុងប៉េកាំងបានជូនដំណឹងដល់ចិន ៩០ ថ្ងៃជាមុនតាមការកំណត់នៃការសម្រេចចិត្តរបស់ខ្លួនមិនពន្យាការចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនេះទេ៕
