ប្រព័ន្ធដែលជាប់ស្តង់ដារអន្តរជាតិ អនុញ្ញាតឱ្យវគ្គបណ្តុះបណ្តាលត្រូវបានបង្កើតឡើងស្របតាមតម្រូវការស្តីពីសុវត្ថិភាព និងសមត្ថភាពប្រតិបត្តិការនាវា ដែលចេញផ្សាយដោយអង្គការនាវាចរណ៍អន្តរជាតិ (IMO)។ (រូបថត៖ qdnd.vn)
វិញ្ញាបនបត្រនេះ បញ្ជាក់ថា ផលិតផលនេះឆ្លើយតបនឹងតម្រូវការដ៏តឹងរ៉ឹងទាក់ទងនឹងភាពត្រឹមត្រូវ ភាពប្រាកដ និងសុវត្ថិភាព ស្របតាមស្តង់ដារអន្តរជាតិ ដែលជាតម្រូវការសំខាន់ៗនៅក្នុងការបណ្តុះ បណ្តាលសមាជិកនាវិក នាយទាហាន និងប្រតិបត្តិករនាវា។
DNV គឺជាអង្គការចាត់ថ្នាក់និងវាយតម្លៃនាវាចរណ៍ដ៏មានកិត្យានុភាពឈានមុខគេរបស់ពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៤ នៅប្រទេសន័រវេស និងដំណើរការនៅក្នុងប្រទេសជាង ១០០ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ស្តង់ដារ និងបច្ចេកទេសក្នុងវិស័យនាវាចរណ៍ ថាមពល និងឧស្សាហកម្មធុនធ្ងន់។ នេះជាលើកដំបូងដែលវៀតណាមមានប្រព័ន្ធ Maritime Simulation ដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិខ្ពស់បំផុត។
អាស្រ័យដោយមានសមត្ថភាពក្លែងធ្វើគ្រប់ជ្រុងជ្រោយ និងភាពប្រាកដខ្ពស់ ប្រព័ន្ធរបស់ Viettel បានឆ្លងកាត់ការវាយតម្លៃគ្រប់កម្រិតរបស់ DNV ហើយត្រូវបាន ចាត់ចំណាត់ថ្នាក់ A - កម្រិតខ្ពស់បំផុតក្នុងចំណោមកម្រិតទាំង ៥។ ប្រការនេះបាននាំ ប្រទេសវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅអាស៊ី ដែលមានសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធកាប៊ីនប្រតិបត្តិការនិម្មិត ដែលជាប់ស្តង់ដារ ក្រៅពីប្រទេសចិន ឥណ្ឌា សិង្ហបុរី ជប៉ុន និងទួរគី៕