លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់បណ្ដាជនរងគ្រោះដោយសារខ្យល់ព្យុះនិងទឹកជំនន់នាពេលថ្មីៗនេះ។ (រូបថត៖ VGP/Minh Khoi) |
“មូលដ្ឋាននានានៅតំបន់ភ្នំដែលងាយកើតមានការរអិលបាក់ដី ត្រូវតែបន្តរក្សា សេណារីយ៉ូទប់ទល់ទៅនឹងហានិភ័យពីគ្រោះធម្មជាតិ។ ក្រសួងកសិកម្ម និងបរិស្ថាន ត្រូវតែសំណូមពរឲ្យបណ្ដាមូលដ្ឋានរាយការណ៍អំពីការរៀបចំផែនទីព្យាករណ៍តំបន់ជន់លិច ផែនទីតំបន់បាក់ដី តំបន់ទឹកជំនន់ ក៏ដូចជាឧប្បត្តិហេតុភូគព្ភសាស្ត្រផងដែរ”។
ក្នុងពេលជាមួយគ្នានោះ ចាំបាច់ត្រូវកំណត់ការទទួលខុសត្រូវឱ្យច្បាស់លាស់ ដល់កម្លាំងនីមួយៗដែលចូលរួមក្នុងភារកិច្ចនៅហ្នឹងកន្លែងចំនួន៤ (បញ្ជាការនៅហ្នឹង កន្លែង កម្លាំងនៅហ្នឹងកន្លែង មធ្យោបាយនិងសម្ភារៈនៅហ្នឹងកន្លែង និងភស្តុភារនៅ ហ្នឹងកន្លែង); ពិនិត្យឡើងវិញនូវផ្លូវទាំងអស់ដែលកើតមានការបាក់ដីជាប្រចាំ ស្នើ ដំណោះស្រាយបច្ចេកទេសដើម្បីធានាសុវត្ថិភាពរយៈពេលវែង; ត្រួតពិនិត្យ និងវាយ តម្លៃយ៉ាងទូលំទូលាយអំពីប្រព័ន្ធធារាសាស្ត្រ និងទំនប់អាងទឹកវារីអគ្គិសនី។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំខេត្ត យ៉ាឡាយ ដាក់ឡាក់ ខាញ់ហ័រ និងឡាំដុង បានឲ្យដឹងថា បណ្ដាខេត្តកំពុងផ្តោតកម្លាំងទាំងអស់ដើម្បីជំនះពុះពារ លើផលវិបាកនៃជំនន់ទឹកភ្លៀង; ផ្តល់អាទិភាពដល់ការជួយសង្គ្រោះ ផ្ដល់លំនៅដ្ឋាន បណ្តោះអាសន្នសម្រាប់ប្រជាជន ជួសជុលហេដ្ឋារចនាសម្ព័ន្ធ បង្ការជំងឺរាតត្បាត សម្អាតអនាម័យបរិស្ថាន ធានាថាប្រជាជនមិនត្រូវឃ្លានឬត្រជាក់នោះឡើយ៕

