អ្នកប្រាជ្ញអង់គ្លេសបានអត្ថាធិប្បាយថា កេរ្តិ៍មរករបស់អតីតអគ្គលេខាបក្ស ង្វៀន ភូជុង នឹងបន្តត្រូវបានពង្រីកក្នុងការងារកសាងបក្សរបស់វៀតណាម។ រូបភាព៖ Thanh Dat/TTXVN |
ដោយនិយាយអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាម លោក Whittaker ជឿជាក់ថា ការប្រយុទ្ធនេះនឹងបន្តត្រូវបានអនុវត្តន៍យ៉ាងសកម្ម និងមាន ប្រសិទ្ធភាពក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ អ្នកប្រាជ្ញអង់គ្លេសរូប នេះជឿជាក់ថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងបន្តចាត់ការអំពើពុករលួយ គ្រប់កម្រិតប្រកបដោយប្រសិទ្ធភាព និងសកម្ម ធានានូវភាពខ្ជាប់ខ្ជួនរបស់បក្សក្នុងការ ប្រតិបត្តិតាមក្រមសីលធម៌បដិវត្តន៍។ លោក Whittaker បាននិយាយថា យុទ្ធនាការ ប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម និងឥទ្ធិពលនៃយុទ្ធនាការនេះ ពិតជា បានធ្វើឲ្យមិត្តភក្តិអន្តរជាតិជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក Whittaker បានធ្វើអត្ថាធិប្បាយថា វៀតណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ក្នុងការកសាងសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្ត បន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចរបស់ វៀតណាមគឺ អាស្រ័យដោយគោលនយោបាយដ៏ឥតងាករេ ដែលដាក់ប្រជាជនជា ចម្បង និងជាមជ្ឈភាពនៅក្នុងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

