រដ្ឋសភាពិភាក្សានៅសាលប្រជុំនាថ្ងៃទី ២០ វិច្ឆិកា។
អង្គប្រជុំបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់និងសេចក្ដីព្រាងសេចក្ដីសម្រេចចិត្ត ទាំងនោះ បានធ្វើស្ថាប័នភាវូបនីយកម្មនូវទស្សនៈរបស់បក្ស និងរដ្ឋវៀតណាម ដោយ ចាត់ទុកការអភិវឌ្ឍការអប់រំជាគោលនយោបាយជាតិចម្បង។ ទោះជាយ៉ាងណាក៏ ដោយ ដើម្បីបង្កើតកម្លាំងចលករ និងបរិយាកាសអភិវឌ្ឍន៍ថ្មីសម្រាប់វិស័យអប់រំទាំង មូលនៅក្នុងយុគសម័យថ្មី លោក Tran Hoang Ngan សមាជិកសភាទីក្រុងហូជីមិញ បានផ្ដល់យោបល់ថា៖
“ដើម្បីឱ្យការអប់រំនិងបណ្តុះបណ្តាលពិតជាគោលនយោបាយជាតិចម្បង ដែល រួមចំណែកយ៉ាងសំខាន់ដល់ការពន្លឿនការអភិវឌ្ឍប្រទេសជាតិនៅក្នុងយុគសម័យថ្មី ខ្ញុំស្នើថា ទីមួយ៖ នៅក្នុងការអប់រំមត្តេយ្យសិក្សា និងការអប់រំចំណេះទូទៅ ចាំបាច់ត្រូវ ផ្តោតលើការអប់រំគ្រប់ជ្រុងជ្រោយលើបុគ្គលិកលក្ខណៈ សីលធម៌ បញ្ញា កាយសម្បទា សោភ័ណភាព និងសេចក្ដីសប្បុរសធម៌។ ក្រៅពីការបំពាក់ចំណេះដឹងជាច្រើន ចាំបាច់ ត្រូវបើកចំហផ្នត់គំនិត កែលម្អបំណិនជីវិត និងសម្របខ្លួនទៅនឹងការអភិវឌ្ឍយ៉ាង ឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ បញ្ញាសិប្បនិម្មិត សង្គមឌីជីថល រដ្ឋាភិបាល ឌីជីថល សហគ្រាសឌីជីថល ហើយសាលារៀនក៏ត្រូវតែជាសាលារៀនឌីជីថល ផងដែរ”។
លោក Hoang Van Cuong សមាជិកសភាទីក្រុងហាណូយ ថ្លែងមតិ។
ដោយគាំទ្រចំពោះគោលនយោបាយអនុគ្រោះពិសេស សម្រាប់គ្រូបង្រៀននៅ ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តលេខ ៧១ លោក Hoang Van Cuong សមាជិក សភាទីក្រុងហាណូយ បានបញ្ជាក់ថា៖
“ការបង្កើនរបបអនុគ្រោះសម្រាប់គ្រូបង្រៀននាំមកនូវប្រសិទ្ធភាពសង្គមខ្ពស់ណាស់។ នៅពេលដែលមានការយកចិត្តទុកដាក់បន្ថែមទៀត នៅពេលដែលតម្រូវការរបស់ សង្គមសម្រាប់គ្រូបង្រៀនកាន់តែខ្ពស់ ហើយការត្រួតពិនិត្យរបស់សង្គមទៅលើការ អនុវត្តកាតព្វកិច្ច និងការទទួលខុសត្រូវរបស់គ្រូបង្រៀនក៏ត្រូវតែតឹងរ៉ឹង និងស៊ីជម្រៅ ជាងមុនផងដែរ។ យន្តការនោះនឹងជួយយើងបង្កើតជួរគ្រូបង្រៀនស្តង់ដារ ហើយនេះ គឺជាកត្តាដែលសម្រេចលើភាពជោគជ័យនៃវិស័យអប់រំរបស់ប្រទេសវៀតណាម”៕