ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ក្រៅពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស GCC និងប្រទេសសមាជិក BRICS ទាំងបីនោះ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស GCC និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ឥណ្ឌា និងប្រេស៊ីលក៏បានផ្តោតលើការពិភាក្សាអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិមួយចំនួនដែលមានមារយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ ជម្លោះនៅតំបន់ហ្គាហ្សា ជម្លោះរុស្ស៊ី-អ៊ុយក្រែន សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី និងការតភ្ជាប់សេដ្ឋកិច្ច។

រូបភាព៖ Arabian Business

ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រួមមានប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម (UAE) គុយវ៉ែត កាតា បារ៉ែន និងអូម៉ង់។ ក្នុងនោះ ខឿនសេដ្ឋកិច្ចខ្លាំងជាងគេទាំងពីរនៅក្នុង GCC គឺ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានអញ្ជើញឱ្យចូលរួម BRICS (ជាមួយសមាជិកស្ថាបនិករួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង)។ UAE បានចូលរួមជាផ្លូវការនៅដើមឆ្នាំនេះ ខណៈដែលអារ៉ាប៊ីសាអូឌីតមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយឡើយ៕