កម្លាំងជួយសង្គ្រោះចុះទៅដល់កន្លែងកើតហេតុបាក់ដីលើផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិ At Thuong ឃុំ Minh Xuan ស្រុក Luc Yen ខេត្ត Yen Bai នៅព្រឹកថ្ងៃទី១០ ខែកញ្ញា។ (រូបថត៖ TTLY/VOV) |
“ខេត្តបានកៀរគរប្រព័ន្ធនយោបាយទាំងមូល ជាពិសេសប្រជាពលរដ្ឋ កងទ័ព កងការពារព្រំដែន នគរបាល ... ប្រមូលផ្ដុំធនធានទាំងអស់ដើម្បីជួយសង្គ្រោះនិង ជំនះពុះពារលើទូទាំងខេត្ត។ យើងខ្ញុំផ្តោតលើការផ្លាស់ទីគ្រួសារដែលអាចរងផល ប៉ះពាល់; បន្តថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ដែលត្រូវទឹកជន់លិច។ ផ្តោតលើការជំនះពុះពារលើបញ្ហាតាមផ្លូវខេត្ត និងផ្លូវជាតិ; ប្រព័ន្ធអគ្គីសនី និងធានាការទំនាក់ទំនង។ យើងខ្ញុំខិតខំប្រឹងប្រែងធានានូវហេដ្ឋារចនាសម្ព័ន្ធ និងធានាលក្ខខណ្ឌជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាជន”។
បណ្ដាកងកម្លាំងនាំប្រជាជននៅក្នុងក្រុមលំនៅដ្ឋាន Dong Tam សង្កាត់ Dong Bam (ទីក្រុង Thai Nguyen) ចេញពីតំបន់លិចលង់។ (ប្រភព៖ កាសែត Thai Nguyen) |
“បច្ចុប្បន្ន Yen Bai នៅតែមានភ្លៀងធ្លាក់ខ្លាំង។ យើងខ្ញុំបានរៀបចំការជួយ សង្គ្រោះប្រជាពលរដ្ឋដែលផ្ទះរងការលិចលង់ដល់ដំបូល ដើម្បីនាំប្រជាពលរដ្ឋទៅកាន់ កន្លែងមានសុវត្ថិភាព។ ទាក់ទងនឹងស្បៀងអាហារ យើងខ្ញុំធានាបាននូវអាហារបន្ទាន់ ដូចជា៖ មី នំបុ័ង... បច្ចុប្បន្ននេះ ដាច់ភ្លើងនិងទឹកអស់ហើយ ដូច្នេះវាពិតជាលំបាកខ្លាំង ណាស់ ប៉ុន្តែស្បៀងអាហារក្នុងទីក្រុងនៅតែគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ប្រជាពល រដ្ឋក្នុងរយៈពេល ពី ១ ដល់ ២ ថ្ងៃបន្ទាប់”៕


