អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖ VOV) |
ទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ ថ្ងៃទី ២ ខែតុលា ដោយឧទ្ទេសនាមនិងផ្សព្វផ្សាយដល់សាធារណជនម៉ុងហ្គោលី និង មិត្តភក្តិអន្តរជាតិអំពីរូបភាពវៀតណាមជាប្រទេសដែលមានសុវត្ថិភាព មិត្តភាព សន្តិ ភាព និងបដិសណ្ឋារកិច្ច សមាហរណកម្ម និងការអភិវឌ្ឍ មានធនធានវប្បធម៌ចម្រុះ និងវិសេសវិសាល ក៏ដូចជាធនធានទេសចរណ៍ធម្មជាតិដ៏សម្បូរបែបផងដែរ។ ទិវា វប្បធម៌វៀតណាមត្រូវបានរៀបចំឡើងជាលើកដំបូងនៅម៉ុងហ្គោលី ដែលរួមចំណែក យ៉ាងសំខាន់ បង្កើនការយល់ដឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ប្រជាជននៃប្រទេសទាំងពីរ បន្តរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-ម៉ុងហ្គោលីនាពេលខាងមុខ។
បន្ទាប់ពីពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានា ធិបតីម៉ុងហ្គោលីលោក Ukhnaagiin Khurelsukh រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរ និងទស្សនិកជនបានទស្សនាកម្មវិធីសម្តែងសិល្បៈ “សម្រស់វៀត ណាម"។ បណ្ដាវិចិត្រករក៏បានសម្តែងឈុតសិល្បៈដ៏ល្បីល្បាញរបស់ពិភពលោក និងម៉ុងហ្គោលីផងដែរ៕

