លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ២០២៥។ (រូបថត៖ VOV) |
“ចំណុចសំខាន់នៃវេទិកាលើកនេះគឺការរួមបញ្ចូលគ្នានៃបញ្ញា ចក្ខុវិស័យនៃសកម្មភាព ប៉ុន្តែរីកសាយភាយផលប្រយោជន៍ និងបង្កើតកម្លាំងចលករសម្រាប់មនុស្សគ្រប់ គ្នា រួមជាមួយវៀតណាម រួមជាមួយសហគមន៍អន្តរជាតិ ដើម្បីជម្នះលើបញ្ហាប្រឈម ជម្នះលើការលំបាកបច្ចុប្បន្ន បង្កើតបរិយាកាសប្រកបដោយចីរភាព បរិយាប័ន្ន និង មនុស្សសាស្ត្រសម្រាប់ប្រទេសទាំងអស់ ដៃគូទាំងអស់ សហគ្រាសទាំងអស់ និង សម្រាប់យើងម្នាក់ៗ”។
លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកផងដែរថា កិច្ចពិភាក្សា និងកិច្ចសន្ទនាក្នុង ក្របខ័ណ្ឌនៃវេទិកានេះ ត្រូវតែឆ្ពោះទៅរកគោលដៅតែមួយ៖ ស្វែងរកដំណោះសាយ ជារបកគំហើញ ដើម្បីជំរុញដំណើរការកំណើនបៃតង លើកកម្ពស់នវានុវត្តន៍ ព្រមទាំង ធានាបាននូវដំណើរការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព និងបរិយាប័ន្ន «មិនទុកនរណាម្នាក់នៅពីក្រោយក្នុងការផ្លាស់ប្តូរបៃតងនៃយុគសម័យឌីជីថល» នោះឡើយ៕

