លោកស្រី To Thi Bich Chau អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រគល់អំណោយតេតរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមជូនជនក្រីក្រនៅស្រុក Binh Chanh ទីក្រុងហូជីមិញ (រូបថត៖ Xuan Khu/TTXVN)

នេះជាព័ត៌មានដែលលោកស្រី To Thi Bich Chau អនុប្រធានគណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លើកឡើងក្នុងពិធីប្រគល់អំណោយរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមសម្រាប់ជនក្រីក្រ គ្រួ សារគោលនយោបាយ និងប្រជាជនមានគុណូបការៈនៅទីក្រុងហូជីមិញ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែកុម្ភៈ។

ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ និទាឃរដូវថ្មីឆ្នាំម្សាញ់ ២០២៥ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានបែងចែកថវិកាជាង ១៦ ពាន់លានដុង ពីមូលនិធិ “ដើម្បីជនក្រីក្រ” មជ្ឈិម ដល់មូលនិធិ “ដើម្បីជនក្រីក្រ” នៃខេត្ត ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស ដើម្បីផ្តល់អំណោយដល់គ្រួសារក្រីក្រ គ្រួសារជិតទីទ័លក្រ និងប្រជាជនដែលមានស្ថានភាពលំបាក។ អំណោយបុណ្យតេត គឺជាមនោសញ្ជេតនានិងទឹកចិត្តដែលបានចែករំលែកជាមួយជនរួមជាតិដែលនៅតែស្ថិតក្នុងស្ថានភាពលំបាក ជាមួយនឹងស្មារតីនៃ "គ្រួសារទាំងអស់សុទ្ធតែមានតេត" និង "គ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយ” ឡើយ៕