ប្រជាជនរងចាំការធ្វើតេស្តជំងឺរាតត្បាតកូវីដ១៩ នៅខេត្ត Samut Sakhon ប្រទេសថៃនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០( រូបថត៖ THX / VNA)

រាល់វិធានការណ៍ត្រួតពិនិត្យនិងទប់ស្កាត់ជំងឺរាតត្បាតនឹងត្រូវបាន បែងចែកជាពីរក្រុម ហើយ ដាក់ជូននាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha នៅថ្ងៃទី ៤ ខែមករា។ ជាក់ស្តែងក្រុមទី ១ គឺមានការកំណត់រយៈពេលប្រតិបត្តិការនៃសេវាអាជីវកម្មផ្សេងៗគ្នា ដោយ បិទសេវាកម្មដែលមាន ហានិភ័យខ្ពស់ រកឃើញនិងចាប់ខ្លួនអ្នកប្រមូលផ្តុំខុសច្បាប់ រួមទាំងរារាំងការធ្វើដំណើររវាងតំបន់មូលដ្ឋាននានា ក៏ដូចជាលើកទឹកចិត្តប្រជាជនគួរតែធ្វើការនៅផ្ទះនៅក្នុង "តំបន់ក្រហម" ។ លើសពីនេះទៀតអាជ្ញាធរក៏អនុវត្តការរឹតត្បិតការធ្វើដំណើរសម្រាប់ប្រជាជនដែលមកពីតំបន់ទាំងនោះ តាមដានករណីនិងស៊ើបអង្កេតជំងឺរាតត្បាតជាដើម។

រីឯក្រុមវិធានការទី ២ អាចរាប់បញ្ចូលការដាក់បំរាមគោចរ និងបញ្ចូលបន្ថែមប្រភេទសេវាអាជីវកម្មទៅក្នុងបញ្ជីនៃពេលវេលាកំណត់ ក៏ដូចជាប្រភេទអាជីវកម្មផ្សេងទៀតដែលត្រូវបានបង្ខំឱ្យបិទនិងហាមឃាត់មិនឱ្យប្រមូលផ្តុំមនុស្សច្រើនកុះករផងដែរ៕