គណនីបណ្តាញសង្គមរាប់សែនរបស់កុមារអាយុក្រោម ១៦ ឆ្នាំនៅអូស្ត្រាលីត្រូវបានបិទចាប់តាំងពីច្បាប់កំណត់អាយុនៃការប្រើប្រាស់បណ្តញសង្គមបានចូលជាធរមាន។ វេទិកាបណ្តាញសង្គមចំនួន១០ ត្រូវបានទាមទារឱ្យអនុវត្តន៍បទប្បញ្ញត្តិនេះ រួមមាន៖ Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, X, YouTube និង Twitch។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបញ្ជាក់ថា បទប្បញ្ញត្តិថ្មីនឹងជួយកុមារឱ្យអភិវឌ្ឍក្នុងបរិយាកាសដែលមានសុវត្ថិភាពជាង និងមានពេលវេលាដើម្បីអភិវឌ្ឍជំនាញជីវិត ទំនាក់ទំនងដោយផ្ទាល់ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។
ចាប់តាំងពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ មក កុមារអាយុក្រោម ១៦ ឆ្នាំបានទទួលការជូនដំណឹងថា គណនីបណ្តាញសង្គមរបស់ពួកគេត្រូវបានបិទ។ កុមារអាយុក្រោម ១៦ ឆ្នាំក៏មិនអាចបង្កើតគណនីថ្មីបានដែរ៕
