លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូអញ្ជើញដាំដើមឈើ “ដឹងគុណលោកអ៊ំហូជានិច្ច" នៅខេត្ត Lang Son (រូបថត៖ VOV)

នៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ អង្គការ សហគមន៍អាជីវកម្ម គ្រួសារនីមួយៗ និងបុគ្គលម្នាក់ៗ ចូលរួមយ៉ាងសកម្មក្នុងចលនាដាំដើមឈើ និងការពារព្រៃឈើ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការរៀបចំដាំដើមឈើត្រូវធានាគុណភាពនិងប្រសិទ្ធភាព; ផ្តោតលើការជ្រើសរើសដើមឈើសមស្របជាមួយមូលដ្ឋាន ព្រៃ ឈើចម្រុះ ដើមឈើដែលធន់នឹងការប្រែប្រួលអាកាសធាតុ សមស្របនឹងស្ថានភាពដី និងរដូវដាំដុះព្រៃឈើនៃតំបន់នីមួយៗ ដើម្បីធានាថា បន្ទាប់ពីដាំរួច ដើមឈើមានអត្រារស់រានមានជីវិតខ្ពស់ លូតលាស់ និងអភិវឌ្ឍបានល្អ។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ លោកលឿង គឿង បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល យុទ្ធជន នៅកងវរសេនាតូចលេខ ១ កង ពលលេខ ១២៣ បញ្ជាការដ្ឋានយោធាខេត្ត Lang Son៕