ទិដ្ឋភាពសម័យប្រជុំ។ (រូបថត៖ VOV) |
នៅក្នុងសុន្ទរកថាបើក ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin បានបញ្ជាក់ថា សម័យប្រជុំលើកនេះ គឺសំដៅពិភាក្សាអំពី ដំណោះស្រាយដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទូទៅរវាងប្រទេសទាំងពីរ។ លើវិស័យ សេដ្ឋកិច្ច ប្រទេសទាំងពីរខិតខំសម្រេចបានទំហំពាណិជ្ជកម្ម ១៥ ពាន់លានដុល្លារ អាមេរិកនៅឆ្នាំ ២០៣០។ ហេតុដូច្នេះ សម័យប្រជុំលើកនេះ រួមជាមួយសម័យប្រជុំ លើកទី៤ គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា ដែលនឹងប្រព្រឹត្តទៅនៅប្រទេស វៀតណាមនោះ នឹងផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាច្រើនដូចជា៖ ការបង្កើន ទំហំពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សុខាភិបាល កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌និងទេសចរណ៍។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញមិន បានសង្កត់ធ្ងន់ថា៖ “ទន្ទឹមនឹងវិស័យសហប្រតិបត្តិការប្រពៃណី ភាគីទាំងពីរនឹងផ្លាស់ប្តូរ និងពិភាក្សា អំពីវិស័យសហប្រតិបត្តិការសក្ដានុពលនាពេលខាងមុខ ដូចជា៖ ការនាំចេញកសិផល ការដឹកជញ្ជូនតាមផ្លូវអាកាស សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងអ៊ីនធឺណិត កម្មសិទ្ធិ បញ្ញា ការការពារទិន្នន័យអ្នកប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ការធ្វើឌីជីថលរដ្ឋបាល សាធារណៈ ពហុព័ត៌មាន កីឡាបញ្ញា ការអប់រំឌីជីថល ថាមពលស្អាត នុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព"៕

