ពិធីបុណ្យប្រណាំងទូកនៅទន្លរ Ca Ty បានទាក់ទាញកីឡាករជាង២៧០នាក់ ដែលជាអ្នកនេសាទរស់នៅតាមភូមិឃុំនានាក្នុងទីក្រុង Phan Thiet។ Hồng Hiếu/TTXVN |
នាថ្ងៃដដែលនោះ នៅខេត្ត Nghe An អ្នកនេសាទនៅសង្កាត់ Quynh Phuong (ទីសរួមស្រុក Hoang Mai) បានប្រារព្ធពិធីបុណ្យប្រណាំងទូកប្រពៃណីនៅមាត់ទន្លេ Lach Con។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុក និងភ្ញៀវទេសចររាប់ពាន់នាក់មកពីទូទាំងប្រទេសដើម្បីចូលរួមពិធីបុណ្យ ទស្សនាប្រាសាទ Den Con និងលើកទឹកចិត្តដល់ក្រុមប្រណាំងទូក។
ទូកប្រណាំងប្រមូលផ្តុំគ្នានៅមាត់ទន្លេ Lach Con ។ រូបថត៖ Thanh Thuy/baonghean.vn |
ពិធីបុណ្យប្រណាំងទូកប្រពៃណីឆ្នាំ ២០២៥ នៅ Lach Con មានក្រុមប្រណាំងចំនួន ១១ក្រុម ជាមួយអត្តពលិកជាង ២៦០ នាក់នៅសង្កាត់ Quynh Phuong។ ពិធីបុណ្យនេះបានក្លាយទៅជាសម្រស់ស្អាតខាងវិញ្ញាណនិងវប្បធម៌ដ៏យូរអង្វែងរបស់ប្រជាជនក្នុងតំបន់ ដែលត្រូវបានអភិរក្ស ថែរក្សា និងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅដើមនិទាឃរដូវ៕


