ប្រជាជនទីក្រុងហាណូយមកវត្ត Tran Quoc ដើម្បីអុជធូបបួងសួងសុំសេចក្ដិសុខចម្រើនក្នុងឆ្នាំថ្មី។ (រូបថត៖ VOV) |
"បរិយាកាសដើមឆ្នាំថ្មីនៅក្នុងវត្ត ជាពិសេសថ្ងៃនេះពិតជាអស្ចារ្យណាស់ ទាំង អាកាសធាតុ និងទេសភាពក៏ស្រស់ស្អាតដែរ។ វត្ត Quan Su ស្អាតណាស់ ដោយ បង្កប់នូវលក្ខណៈបុរមបុរាណជាច្រើន។ ឆ្នាំនេះក៏ជាឆ្នាំពិសេសសម្រាប់ប្រទេសជាតិដែរ ខ្ញុំឃើញបរិយាកាសមានភាពសប្បាយអ៊ូអរ ហើយប្រជាជនរំភើបខ្លាំងណាស់”។
សម្រាប់ជនជាតិវៀតណាមម្នាក់ៗ ការទៅវត្តនៅដើមឆ្នាំគឺជាលក្ខណៈវប្បធម៌ប្រពៃណី។(រូបថត៖ VOV) |
“នៅពេលបុណ្យតេតមកដល់ម្ដងៗ ក្នុងបរិយាកាសដ៏រីករាយនៃការអំណរបក្ស អំណរនិទាឃរដូវ យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទេសភាព រៀបចំយ៉ាង ហ្មត់ចត់សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនា ថ្វាយបង្គំព្រះពុទ្ធ និងអុជធូបបួងសួង សុំសុខសន្តិភាពសម្រាប់ប្រទេសជាតិ ក៏ដូចជាសុំសុខភាពល្អ និងសុភមង្គលដល់ ក្រុមគ្រួសារផងដែរ"។
សម្រាប់ជនជាតិវៀតណាមម្នាក់ៗ ការទៅវត្តនៅដើមឆ្នាំ គឺជាលក្ខណៈវប្បធម៌ ប្រពៃណី មិនត្រឹមតែដើម្បីបួងសួងសុំពរជ័យប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្របខ្លួននៅ ក្នុងបរិយកាសដ៏ពិសិដ្ឋ បំបាត់ក្ដីកង្វល់ និងការព្រួយបារម្ភផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ ទៀតផង៕


