កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងបរិបទដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានប្រកាសថា ផែនការសន្តិភាព ២៨ ចំណុច ដោយអាមេរិកដាក់ចេញ ដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាសម្បទានដ៏សំខាន់មួយដល់រុស្ស៊ី។ ទាំងអ៊ុយក្រែននិងអឺរ៉ុប មិនត្រូវបានសហរដ្ឋអាមេរិកពិគ្រោះយោបល់ជាមុនទេ។
ជាការឆ្លើយតបទៅនឹងសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានវាយតម្លៃថា នេះជាការពិភាក្សាដ៏មានប្រសិទ្ធភាព និងមានអត្ថន័យបំផុតរវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន។ យោងតាមរដ្ឋមន្ត្រីការបរទេស Marco Rubio នៅតែមានការងារជាច្រើនដែលត្រូវធ្វើ ហើយទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងបន្តពិភាក្សាដើម្បីឈានដល់ការឯកភាពគ្នា។ លោកក៏បានក្រើនរំលឹកថា សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ លោក Andriy Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន ទទួលបានវឌ្ឍនភាពល្អ ហើយកំពុងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង៕
