នេះគឺជាការដឹកជញ្ជូនលើកទី ៨៥ ដែលអេហ្ស៊ីបបានផ្ញើទៅកាន់តំបន់ហ្គាហ្សាក្រោមគំនិតផ្តួចផ្តើម "Zad El-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។ អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានឲ្យដឹងថា បើប្រៀបធៀបទៅនឹងការដឹកជញ្ជូននៅថ្ងៃទី ១ ខែធ្នូ ការដឹកជញ្ជូនដែលបានផ្ញើទៅកាន់តំបន់ហ្គាហ្សានាថ្ងៃទី ២ ខែធ្នូ មានទម្ងន់ជិតទ្វេដង រួមទាំងស្បៀងអាហារ ៥.៣០០តោន ថ្នាំពេទ្យ ៣.១០០ តោន ប្រេងឥន្ធនៈ ១.១០០ តោន ជាមួយភួយរដូវរងា សម្លៀកបំពាក់រងារ និងតង់រាប់ម៉ឺន។ កញ្ចប់ជំនួយបន្ទាប់កំពុងត្រូវបានរៀបចំហើយអាចនឹងមកដល់តំបន់ហ្គាហ្សានាប៉ុន្មានម៉ោងខាងមុខ។
អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសអេហ្ស៊ីបបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទេរសម្ភារៈសង្គ្រោះជិត ៦៧០,០០០ តោនតាមផ្លូវគោកចូលទៅកាន់តំបន់ហ្គាហ្សា ស្មើរនឹង ៧០% នៃជំនួយមនុស្សធម៌អន្តរជាតិសរុបសម្រាប់តំបន់ហ្គាហ្សា៕
