អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំងលោក Emmanuel Macron។ (រូបថត៖ VNA) |
ភាគីទាំងពីរបានវាយតម្លៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាសសរ ស្តម្ភដ៏សំខាន់មួយ; ឯកភាពរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រសន្តិសុខ-ការពារជាតិក្នុងពេល ឆាប់ៗនេះ; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលនាយ ទាហាន ចែករំលែកបទពិសោធន៍ក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើស; គាំទ្រ គ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខនៅក្នុងតំបន់ និងលើពិភពលោក។ ទាក់ទិននឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្ដល់ កម្ចីអនុគ្រោះ និងកម្ចី ODA សម្រាប់វៀតណាម; លើកទឹកចិត្តភ្នាក់ងារ សហគ្រាស នៃប្រទេសទាំងពីរបន្តអនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យ បារាំងឆាប់បញ្ចប់ដំណើរការ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA); វាយ តំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្តូររបរនេសាទប្រកបដោយនិរន្តរភាព; គាំទ្រគណៈកម្មការអឺរ៉ុប (EC) ឱ្យឆាប់ដក "កាតលឿង" សម្រាប់ជល ផលវៀតណាម។
រីឯខ្លួនវិញ លោកប្រធានាធិបតី Macron បានបញ្ជាក់ថា លោកនឹងស្នើឱ្យរដ្ឋសភាអនុម័តលើកិច្ចព្រមព្រៀង EVIPA ក្នុងពេលឆាប់ៗនេះ។ ប្រធានាធិបតីបារាំងបានវាយ តំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តភាពជាដៃគូក្នុងការផ្លាស់ ប្តូរថាមពលដោយយុត្តិធម៌ - JETP និងការធ្វើបរិវត្តកម្មបៃតង។ ភាគីទាំងពីរបានឯក ភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល ហើយបារាំងមានប្រៀប ខ្លាំងដូចជា ហេដ្ឋារចនាសម្ព័ន្ធ លំហអវកាស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលក កើតឡើងវិញ ថាមពលអ៊ីដ្រូសែន ជាដើម។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VNA) |
លោកប្រធានាធិបតី Macron បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍ ជនវៀតណាមនៅបារាំង; អះអាងថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ សហគមន៍ជនវៀតណាមក្នុងការរស់នៅ និងធ្វើការនៅប្រទេសបារាំង។
ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានអះអាងសារជាថ្មីអំពី សារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពខាងនាវា ចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS ១៩៨២)៕


