លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធា រណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម។ (រូបថត៖ VOV) |
លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម លោកនឹងជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; ជំរុញឲ្យបណ្ដាក្រសួង ផ្នែក និងមូលដ្ឋាន របស់ចិនសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនិង ជ្រួតជ្រាបគ្រប់ជ្រុងជ្រោយនូវការយល់ដឹងរួមកម្រិតខ្ពស់ និងកិច្ចព្រមព្រៀងដែលបាន ចុះហត្ថលេខាដោយភាគីទាំងពីរ; បន្តបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ ដើម្បី ពង្រឹងទំនុកចិត្តនយោបាយ។; ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារ ជាតិ និងសន្តិសុខ; ធ្វើឲ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម; ជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជន និងប្រជាជន; រក្សាការសម្រប សម្រួលយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងវេទិកាអន្តរជាតិ; រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែល្អជាងមុន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតអូទ្រីស លោក Philippo Agathonnos។ |


