មេដឹកនាំនៃប្រទេសឥស្លាមបានប្រកាសថា ទីក្រុងតេអេរ៉ង់នឹងបង្កលក្ខណៈសម្រាប់ការផ្ទៀងផ្ទាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ដើម្បីបង្ហាញថា អ៊ីរ៉ង់មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។

លោកប្រធានាធិបតី Pezeshkian បានធ្វើសេចក្តីប្រកាសមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះបានឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនដើម្បីបង្កើតឱកាសសម្រាប់ការសន្ទនាសំដៅដោះស្រាយការខ្វែងគំនិតជាមួយសហរដ្ឋអាមេរិក។ សារទាំងនេះត្រូវបានចាត់ទុកជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៥ ខែកុម្ភៈអំពីគោលបំណងចង់មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ ដោយយន្តការផ្ទៀងផ្ទាត់ច្បាស់លាស់ បើទោះបីមួយថ្ងៃមុននោះ លោក Trump ទើបបានចុះហត្ថលេខាលើសេចក្តីណែនាំដើម្បីបង្កើនវិធានការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ក៏ដោយ៕