យោងតាម IDF កងកម្លាំងអ៊ីស្រាអែលបានប្រទះឃើញ "បុគ្គលគួរឱ្យសង្ស័យពីរនាក់" នៅក្នុងតំបន់ Al-Hamames ហើយបានបាញ់ទៅលើអាកាស ដែលបង្ខំឱ្យពួកគេដកថយក្រោយ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការពិនិត្យឡើងវិញ IDF បានកំណត់ថា បុគ្គលទាំងពីរនោះជាទាហាននៃកងកម្លាំងបណ្តោះអាសន្នរបស់អ.ស.បនៅលីបង់(UNIFIL) ដែលកំពុងយាមល្បាត។
នេះមិនមែនជាលើកទីមួយទេ ដែលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលពីការបាញ់ប្រហារលើកងកម្លាំងរបស់ខ្លួន។ នាពេលថ្មីៗនេះ UNIFIL បានតវ៉ាម្តងហើយម្តងទៀតចំពោះ IDF អំពីអាកប្បកិរិយាគ្រោះថ្នាក់ដែលសំដៅលើទាហានអង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់។
នាថ្ងៃដដែល យន្តហោះដ្រូនរបស់កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារនៅក្នុងតំបន់ទីក្រុង Mansouri ភាគខាងត្បូងប្រទេសលីបង់។ គោលដៅនៃការវាយប្រហារគឺរថយន្តមួយគ្រឿង ប៉ុន្តែវិសាលភាពនៃការខូចខាតហើយចំនួនអ្នកស្លាប់និងរងរបួស មិនទាន់ដឹងច្បាស់នៅឡើយទេ។ នាសប្តាហ៍មុន កងទ័ពអាកាសអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ចំនួន ៥ លើកនៅក្នុងប្រទេសលីបង់ ដោយបានសម្លាប់សមាជិកយ៉ាងហោចណាស់៣នាក់របស់កម្លាំង Hezbollah៕
