ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis ជួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodríguez Parilla (ឆ្វេង) (រូបថត៖ Mai Phuong/TTXVN)

នៅក្នុងសេចក្តីប្រកាសរួម ក្រុមអ្នកជំនាញបានអះអាងថា ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់ប្រទេស គុយបា ចូលទៅក្នុងបញ្ជីវិញ គឺជាទង្វើនៃការបង្ខិតបង្ខំឯកតោភាគី មិនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងបានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់អន្តរជាតិ ព្រមទាំងតម្រូវការចាំបាច់បញ្ចប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុប្រឆាំងនឹងគុយបា។

ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបានចង្អល់បង្ហាញ់ថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺជាជំហានថយក្រោយសម្រាប់សិទ្ធិមនុស្សរបស់ប្រជាជនគុយបា ជាពិសេសប៉ះពាល់ដល់ក្រុមដែលងាយរងគ្រោះបំផុត។ ការសម្រេចចិត្តនេះក៏ប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ប្រទេសគុយបា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃការហ៊ុមព័ទ្ធ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ។

អ្នកជំនាញបានសង្កត់ធ្ងន់ថា ការខូចខាតដែលបង្កឡើងដោយការហ៊ុមព័ទ្ធលើប្រទេសគុយបាមានដល់ទៅជាង ១៦៤ ពាន់លានដុល្លារអាមេរិក ហើយបានជះឥទ្ធិពលដ៏គួរឱ្យព្រួយបារម្ភដល់សន្តិសុខស្បៀង របស់ប្រទេសជាតិ ដែលបង្កឱ្យមានស្ថានភាពអតិផរណា៕