លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) |
បណ្ដាមតិសុទ្ធតែសង្កត់ធ្ងន់ថា ស្មារតីរួមគឺ ត្រូវធានាសុវត្ថិភាពជាចម្បង។ ការ ត្រៀមរៀបចំលក្ខណៈ ឆ្ពោះទៅទទួលយក “លិខិតឆ្លងដែនវ៉ាក់សាំង” ចាំបាច់ត្រូវផ្អែក លើគោលនយោបាយរួមរបស់ប្រទេសនានាលើពិភពលោក។ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានមានប្រសាសន៍ថា៖ “វិធានការរបស់វៀតណាម គឺគ្រប់គ្រងតាមរយៈប្រព័ន្ធគ្រប់គ្រងសំណុំឯកសារ សុខភាពរបស់ប្រជាជន ដោយរួមបញ្ចូលព័ត៌មានអំពីការចាក់វ៉ាក់សាំង ហើយនឹង តភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ ប្រជាជនក្នុងការចាក់វ៉ាក់សាំង ហើយគ្រប់គ្រងការធ្វើដំណើរឲ្យបានល្អជាងផងដែរ”។
នៅកិច្ចប្រជុំនេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ឲ្យដឹងថា ក្រសួងបាននិងកំពុងធ្វើការជាមួយស្ថាប័នសុខាភិបាលបរទេស ដើម្បីសម្របសម្រួលគ្នា ត្រៀមរួចរាល់អនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” នាពេល អនាគត៕

