ប្រទេសអ៊ីតាលីបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអ៊ុយក្រែន ជាមួយនឹងការផ្តល់កញ្ចប់អាវុធថ្មីមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ គណបក្សសហព័ន្ធ នៅក្នុងសម្ព័ន្ធភាពកាន់អំណាច បានព្រមានម្តងទៀតអំពីករណីពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន។

នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិកបានអនុម័តលើពាណិជ្ជកិច្ចមានតម្លៃ ១០៥ លានដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសអឺរ៉ុបខាងកើតនេះ កែលម្អនិងថែរក្សាប្រព័ន្ធការពារមីស៊ីល Patriot ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់រដ្ឋសភា អំពីការផ្គត់ផ្គង់គ្រឿងបន្លាស់ ការបណ្តុះបណ្តាល និងសេវាកម្មសម្រាប់ប្រព័ន្ធ Patriot ដែលអ៊ុយក្រែនបានប្រើប្រាស់ដើម្បីស្ទាក់ចាប់មីស៊ីល។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នាថ្ងៃដដែលនោះ បានឲ្យដឹងថា ប្រទេសរបស់លោកនឹងកៀងគរកញ្ចប់ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ ៨១៧ លានអឺរ៉ូ និងទិញឧបករណ៍យោធាអាមេរិកចំនួន ១០០ លានអឺរ៉ូ តាមគំនិតផ្តួចផ្តើម «បញ្ជីតម្រូវការអាទិភាព» សម្រាប់អ៊ុយក្រែន (PURL) របស់អង្គការណាតូ ៕