នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Samsung គ្រុប លោក Choi Joo Ho (រូបថត៖ Duong Giang-TTXVN)

នារសៀលថ្ងៃទី១២ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាមនិងអ្នកស្នងតំណែងគឺលោក Na Ki Hong, នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តរួមដំណើរនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមវិនិយោគអាជីវកម្មប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងជោគជ័យនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើថាក្រុមហ៊ុន Samsung គ្រុបគាំទ្រវៀតណាមក្នុងការបង្កើនសមត្ថភាពរបស់សហគ្រាសក្នុងប្រទេស ដើម្បីអាចចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលរបស់គ្រុប; ជំរុញកិច្ចសហប្រតិបត្តិការដើម្បីនាំសហគ្រាសបច្ចេកវិទ្យា ឌីជីថលវៀតណាមឱ្យក្លាយជាដៃគូក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ Samsung។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Samsung គ្រុបសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័ននានារបស់វៀតណាម ដើម្បីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងដែលមានទីតាំងនៅមជ្ឈមណ្ឌលច្នៃប្រឌិតជាតិវៀតណាម; ជំរុញការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ បន្ទះឈីប semiconductor ជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅវៀតណាម។

ក្នុងជំនួបនេះ លោក Choi Joo Ho និងលោក Na Ki Hong បានឲ្យដឹងថា ទន្ទឹមនឹងការវិនិយោគលើវិស័យប្រពៃណី នាពេលខាងមុខ Samsung នឹងបន្តពង្រីកការវិនិយោគនៅវៀតណាមលើវិស័យថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត ឧស្សាហកម្ម semiconductor និងចូលរួមយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនៅវៀតណាម៕