សេចក្តីប្រកាសរបស់លោក Dmitry Peskov ត្រូវបានធ្វើឡើងជាការឆ្លើយតបនឹងសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump អំពីការដែលសហរដ្ឋអាមេរិកកំពុងដំណើរការចរចាក្នុងន័យស្ថាបនាជាមួយរុស្ស៊ី និងអ៊ុយក្រែន។ លោក Dmitry Peskov ក៏បានសង្កត់ធ្ងន់ថា ការសន្ទនាសន្តិភាពអាស្រ័យលើអ៊ុយក្រែន។ រុស្ស៊ីនៅតែរក្សាគោលជំហរត្រៀមខ្លួនសម្រាប់ការចរចា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ រ៉យទ័រ |
ទាក់ទិននឹងគោលជំហររបស់រុស្ស៊ីចំពោះដំណោះស្រាយសន្តិភាព ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកសំណើជាបន្តបន្ទាប់ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនតាមរយៈការសន្ទនា។ តាមនោះ រុស្ស៊ីនឹងឈប់បាញ់ជាបន្ទាន់ ហើយចូលរួមការចរចាលើលក្ខខណ្ឌជាក់លាក់ រួមមាន៖ អ៊ុយក្រែនប្រកាសជាផ្លូវការ មិនចូលជាសមាជិកអង្គការណាតូ; កងទ័ពអ៊ុយក្រែនដកខ្លួនចេញពីតំបន់ដែលទើបដាក់បញ្ចូលថ្មីនៃសហពន្ធរុស្ស៊ី; អ៊ុយក្រែនអនុវត្តរបបគ្មានយោធា; ហើយចុងក្រោយ អ៊ុយក្រែនទទួលយកភាពអព្យាក្រឹត មិនចងសម្ព័នភាពយោធា និងគ្មាននុយក្លេអ៊ែរ។ ប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ថា ការដកបទទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី គួរតែត្រូវបានចាត់ទុកថាជាផ្នែកមួយនៃដំណើរការសន្តិភាព៕

