ក្រសួងការពារជាតិរុស្ស៊ីក៏បានឲ្យដឹងថាអេមីរ៉ាតអារ៉ាប់រួម (UAE) បានដើរតួនាទីសម្រុះសម្រួលក្នុងដំណើរការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ការផ្លាស់ប្តូរអ្នកទោសបានធ្វើឡើងតែពីរសប្តាហ៍បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានវាយឆ្មក់លើខេត្ត Kursk របស់រុស្ស៊ី។
រូបភាព៖ Reuters |
នេះក៏ជាការផ្លាស់ប្តូរអ្នកទោសលើកទី ៧ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែល UAE បានសម្រុះសម្រួលចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២មក។ ចាប់តាំងពីជម្លោះបានផ្ទុះឡើងមក UAE បានសម្រុះសម្រួលសម្រាប់ការផ្លាស់ប្ដូរអ្នកទោសសរុបចំនួន ១.៧៨៨នាក់រវាងភាគីទាំងពីរ៕

