វ៉ាក់សាំងបង្ការ កូវីដ ១៩ Sputnik V របស់រុស្ស៊ីត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជាង៥០។ (រូបថត៖ EPA) |
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan ឲ្យដឹងថា ក្នុងឆ្នាំនេះ វៀតណាមប្រាកដមានវ៉ាក់សាំង Astra Zeneca ចំនួន៦០លានដូសជាក់ជាពុំខាន ក្នុង នោះ ៣០លានដូសមកពីកម្មវិធី ចែកចាយវ៉ាក់សាំងទូទាំងពិភពលោក COVAX។ក្រៅ ពីនោះ ក្រសួងសុខាភិបាល កំពុងចរចាយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង នានាដើម្បីបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត។ វៀតណាមដាក់ចេញគោលដៅ មានវ៉ាក់ សាំងគ្រប់១៥០លានដូសក្នុងឆ្នាំនេះ ខណៈដែលកញ្ចប់វ៉ាក់សាំងបង្ការ កូវីដ ១៩ ក្នុងស្រុក ទំនងជាត្រូវបានផលិតទ្រង់ទ្រាយធំនាចុងឆ្នាំឬដើមឆ្នាំក្រោយ៕

