លើសពីនេះ លោក Lavrov ក៏បានបញ្ជាក់ផងដែរថា រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះជំហររបស់សហរដ្ឋ
អាមេរិកក្នុងការ ជំរុញយ៉ាងសកម្ម និងម្ចាស់ការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសលោក Lavrov បាននាំចេញការថ្លែងខាងលើ នៅក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរួមជាមួយមន្ត្រីក្រសួងការបរទេសបេឡារុសនៅ ទីក្រុងមូស្គូ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីបានទទួលផែនការខាងលើតាម រយៈបណ្តាញក្រៅផ្លូវការ ហើយទីក្រុងមូស្គូ «ត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពី ខ្លឹមសារនៃផែនការនេះ ពីព្រោះនៅតែមានចំណុចមួយចំនួនដែលត្រូវការស្រាយ បំភ្លឺឲ្យច្បាស់លាស់»។
យោងតាមប្រមុខក្រសួងការបរទេសរុស្ស៊ីរូបនេះ ទីក្រុងមូស្គូក៏រំពឹងថា ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសជាផ្លូវការអំពីផែនការដែលបានព្រមព្រៀង ជាមួយសម្ព័ន្ធ មិត្តអឺរ៉ុបនិងអ៊ុយក្រែន។ លោកបានសម្តែងក្តីសង្ឃឹមថា ខ្លឹមសារនៃផែនការនេះនឹងផ្អែក លើកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅអាឡាស្កា កាលពីខែសីហា ពីព្រោះប្រសិនបើមិនដូច្នោះទេ ស្ថានភាពនឹងផ្លាស់ប្តូរទាំងស្រុង៕