ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក បានឧបត្ថម្ភថវិកាចំនួន ៣,៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភការជំនះលើផលវិបាកនៃព្យុះនិងទឹកជំនន់ (រូបថត៖ VOV) |
ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់ថា ជំនួយឧបត្ថម្ភទាំងនេះមិនត្រឹមតែបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបំផុសគំនិតដល់សហគមន៍អន្តរជាតិថា៖ "នៅពេលដែលយើងសហការ យើងនឹងកាន់តែរឹងមាំជាង"។
អញ្ជើញទទួលជំនួយឧបត្ថម្ភពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម លោកស្រី ដូ ធី ធូ ថាវ បានមានប្រសាសន៍ថា នេះមិនត្រឹមតែជាការឧបត្ថម្ភសម្ភារៈទាន់ពេលវេលាសម្រាប់ប្រជាជននៃតំបន់ភាគកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជានិមិត្តរូបដ៏ជ្រាលជ្រៅនៃសាមគ្គីភាព មិត្តភាព និងស្មារតីមនុស្សធម៌អន្តរជាតិរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ សមាគមកាកបាទក្រហមសង្ឃឹមថា ព្រឹទ្ធសភានៃសាធារណរដ្ឋឆែកនឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សមាគមកាកបាទក្រហមវៀតណាម និងសមាគមកាកបាទក្រហមឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោយ ឈានទៅរកការចងសម្ព័ន្ធមេត្រីភាពវាងសមាគមទាំងពីរនាពេលខាងមុខ៕

